kalib9

គ្រូពេទ្យភ្នែកបានចែករំលែកអំពីព័ត៌មានមួយចំនួនដល់អ្នកដែលចង់ឈប់ពាក់វែនតារបស់គេ

តើអ្នកដឹងទេថាសាច់ដុំនៅក្នុងខ្លួនយើងមានសកម្មភាពច្រើនបំផុតនៅក្នុងខ្លួនរបស់យើង? យោងតាមសៀវភៅកំណត់ត្រាពិភពលោក (Guinness World Records) ភ្នែករបស់យើងផ្លាស់ប្តូរច្រើនជាង ១០០០០០ ដងក្នុងមួយថ្ងៃ។ វាច្រើនណាស់មែនទេ? ប៉ុន្តែសកម្មភាពទាំងនេះនឹងមិនធ្វើឱ្យយើងមើលកាន់តែច្បាស់នោះទេ ហើយវាកាន់តែធ្វើឱ្យយើងមើលមិនច្បាស់ដោយសារតែការមិនយកចិត្តទុកដាក់របស់យើង។

ទាំងនេះជាទំលាប់ទាំង៧ ដែលពេទ្យភ្នែកតម្រូវឱ្យអ្នកធ្វើតាមដើម្បីទទួលបានភ្នែករបស់មើលបានច្បាស់។

១. មិនគួរនិយាយថា “ទេ” ចំពោះអាហារពណ៌បៃតងនិងអាហារសម្បូរទៅដោយវីតាមីនអា, វីតាមីន C, លូទីននិងការ៉ុត

យើងជាអ្វីដែលយើងញ៉ាំ៖ អ្នកប្រហែលជាបានលឺម្តងហើយម្តងទៀត ប៉ុន្តែតើមាននរណានៅមិនទាន់យល់ពីវាដែរឬទេ? នេះគឺទាក់ទងទៅនឹងគ្រាប់ភ្នែករបស់យើងផងដែរ។ សារជាតិរ៉ែនិងវីតាមីនខាងក្រោមនេះមានសារៈសំខាន់សម្រាប់ភ្នែកច្បាស់ល្អនិងជួយការពារភ្នែករបស់យើង៖

  • ប៉ែតាការ៉ុណេ មានប្រភពនៅក្នុង៖ ការ៉ុត ដំឡូងជ្វា ល្ពៅ ស្ពៃ និងខាត់ណា។
  • អាស៊ីតខ្លាញ់អូមេហ្គា ៣។ ប្រភពចំណីអាហារ៖ ត្រីសាម៉ុង, ម៉ាការ៉េល, ត្រីសារីន គ្រាប់ផ្លែឪឡឹក ម្សៅទឹកដោះគោស្រស់។
  • វីតាមីនអា។ ប្រភពចំណីអាហារ៖ សាច់គោឬសាច់មាន់ ស៊ុត ប៊ឺ និងទឹកដោះគោ។
  • វីតាមីន C ។ ប្រភពអាហារ៖ ម្ទេសប្លោក (ក្រហមឬបៃតង), ស្លឹកផ្លាខាត់ណា, ផ្លែស្ត្របឺរី, ខាត់ណាខៀវ, ផ្លែក្រូច, ល្ហុង។

២. ការសម្លឹងមើលអ្វីមួយយូរពេក

អ្នកធ្វើការមុខកុំព្យូទ័រជាច្រើនមិនគួរសម្រាករយៈពេល ១៥ នាទីម្តងឬពីរដងក្នុងមួយថ្ងៃនោះទេ។ ប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់ NIOSH, ឈឺភ្នែក, មើលឃើញមិនច្បាស់និងធ្វើឱ្យរាងកាយរបស់អ្នកមិនស្រួលខ្លួននៅពេលអ្នកឈប់សម្រាក។ ហើយអ្នកគួរតែសម្រាកភ្នែករបស់អ្នករាល់ពេល ៥ នាទីម្ដង។

៣. មិនធ្វើលំហាត់ប្រាណភ្នែក

មានមតិផ្សេងគ្នាអំពីវិធីសាស្រ្តមួយនេះ។ វិធីសាស្រ្តមួយនេះត្រូវបានគេណែនាំពីអត្ថប្រយោជន៍ពីការធ្វើលំហាត់ប្រាណមួយនេះ ប៉ុន្តែកន្លែងកាត់វែនតាមិនដែលនិយាយពីីរឿងនេះទេះ ព្រោះប្រសិនបើមនុស្សចាប់ផ្ដើមលំហាត់ប្រាណភ្នែក ពួកគេនឹងមិនពាក់វែនតា ពាក់លេន ឬក៏វះភ្នែកនោះទេ។ តែលើកលែងតែអ្នកមានជំងឺនិងរបួសដែលព្យាបាលមិនជា ហើយការធ្វើលំហាត់ប្រាណភ្នែកប្រចាំថ្ងៃអាចជួយអោយយើងរក្សាបាននូវសុខភាពល្អនិងការមើលឃើញល្អប្រសើរ។

ការធ្វើលំហាត់ប្រាណគួរតែធ្វើតាមរូបភាពខាងលើ។

៤. អ្នកគិតថាការគេងមិនបានគ្រប់គ្រាន់មិនមានផលប៉ះពាល់​ភ្នែករបស់អ្នក

ការគេងគឺជាសកម្មភាពមួយសំខាន់បំផុតសម្រាប់រាងកាយរបស់យើង។ ប្រសិនបើអ្នកគិតថាអ្នកជាមនុស្សតែម្នាក់ដែលមានបញ្ហាក្នុងការគេង អ្នកប្រហែលគិតខុសហើយ។ តើអ្នកដឹងទេថាការគេងមិនគ្រប់គ្រាន់បណ្ដាលអោយមានបញ្ហានៃការមើលមិនច្បាស់មែនទេ? អ្នកគួរតែគេងឱ្យបាន ៥ ម៉ោងដើម្បីឱ្យភ្នែករបស់អ្នកសម្រាកបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។

ការគេងមិនបានគ្រប់គ្រាន់វាធ្វើឱ្យភ្នែករបស់អ្នក ស្ងួតឬក្រហមភ្នែក រមាស់ មើលមិនច្បាស់ ហើយនឹងប្រត្តិកម្មជាមួយពន្លឺ។

៥. ជក់បារី

តើអ្នកបានដឹងទេថាការជក់បារីធ្វើឱ្យភ្នែករបស់អ្នកមានបញ្ហា? ទាំងនេះជាធាតុពិតរបស់វា៖

  • អ្នកជក់បារីចាប់ពី ៤ដងក្នុងមួយថ្ងៃឡើងទៅ វាធ្វើឱ្យយើងខ្វាក់ភ្នែកនៅពេលពួកគេចាស់។
  • ជំងឺភ្នែកឡើងបាយគឺជាមូលហេតុដ៏ធំក្នុងការធ្វើឱ្យខ្វាក់។ ការសិក្សាបានបង្ហាញថាអ្នកដែលជក់បារីបង្កើនហានិភ័យទ្វេដងនៃការវិវត្តទៅជាជំងឺភ្នែកឡើងបាយ។
  • ស្ត្រីដែលជក់បារីអំឡុងពេលមានផ្ទៃពោះបង្កើនហានិភ័យនៃការរីករាលដាលក្នុងការបាត់បង់កាយសម្បទារបស់ទារកនិងអាចធ្វើឱ្យកុមារពិការភ្នែក ជំងឺផ្សេងទៀតក៏អាចកើតមានដែល។

៦. ការសម្លឹងមើព្រះអាទិត្រ

នេះគឺជាការពិតដែលគួរអោយចាប់អារម្មណ៍ថ្វីបើ ៧៥ ភាគរយនៃជនជាតិអាមេរិកមានការព្រួយបារម្ភអំពីការប៉ះពាល់ភ្នែកកាំរស្មី UV មានតែ ៣១ ភាគរយប៉ុណ្ណោះដែលពាក់វ៉ែនតានៅពេលចេញទៅខាងក្រៅ។ ពួកគេលើកហេតុផលនេះ: “ខ្ញុំនឹងមិននៅខាងក្រៅយូរទេ” ឬ “ខ្ញុំមិនមានវ៉ែនតាតាមវេជ្ជបញ្ជាទេ” និងផ្សេងៗទៀត។

នៅពេលដែលអ្នកមិនពាក់វែនតានៅពេលចេញក្រៅមានបញ្ហាដូចជា៖ ភ្នែកឡើងបាយ ក្រហមភ្នែក និងមហារីកភ្នែក។

៧. ការគិតថាការ អានសៀវភៅ ធ្វើការ មើលទូរទស្ស នៅទីងងឹតធ្វើឱ្យអ្នកឈឺភ្នែក

នេះជាការភ្ញាក់ផ្អើលមួយ! វេជ្ជបណ្ឌិតមានការធានាថាការអានឬមើលទូរទស្សន៍ក្នុងពន្លឺខ្សោយនឹងមិនធ្វើឱ្យមានប៉ះពាល់ដល់ភ្នែករបស់យើងទេ។ ពួកគេប្រៀបធៀបភ្នែកជាមួយកាមេរ៉ា “វាដូចជានិយាយថាបើអ្នកថតរូបក្នុងពន្លឺខ្សោយនោះវានឹងធ្វើឱ្យកាមេរ៉ារបស់អ្នកខូច” ។ តើអ្នកធ្លាប់ឮអំពីរឿងនេះដែរឬទេ?

៨. ការផ្លាស់ប្តូរភ្នែកទាំងអស់មិនមែនជាលទ្ធផលនៃការមិនទទួលខុសត្រូវរបស់យើង។

ឧទាហរណ៏, ភ្នែករបស់អ្នកផ្លាស់ប្តូរពណ៌របស់វាតាមអាយុរបស់យើង។ ដំណើរការនេះមានការអភិវឌ្ឍយឺត ៗ ក្នុងជីវិតរបស់យើង។ ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃលើពណ៌គ្រាប់ភ្នែករបស់ស្ត្រី ២៨៦ នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៧០ ឆ្នាំ ហើយមានមុខចាស់ជាងមុន ប្រស្រីភ្នែករបស់អ្នកពណ៌ក្រហម ឬលឿង បើប្រៀបធៀបជាមួយមនុស្សវ័យក្មេង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide