kalib9

តើអ្នកធ្លាប់គេងចំហៀងដែរឬទេ? នេះជារបៀបក្នុងការគេងយ៉ាងមានប្រសិទ្ធភាពដោយគ្រាន់តែផ្លាស់ប្ដូរការគេងរបស់អ្នក

ការគេងចំហៀងគឺជារបៀបគេងទូទៅបំផុតដែលមាន ៧៤% នៃមនុស្សទាំងអស់ដែលគេងរបៀបនេះ។ មនុស្សយើងចំណាយ មួយភាគបីនៃជីវិតនៅលើគ្រែ ដូចនេះហើយទើបយើងត្រូវដឹងអំពីចំនុចសំខាន់នៃការគេងដោយមិនមានឥតទ្ធិពលនៅក្នុងជីវិតរបស់អ្នក។

១. អត្ថប្រយោជន៍នៃការគេងចំហៀង

  • ការគេងបែបនេះការពារការឈឺចាប់កនិងឆ្អឹងខ្នង ដោយគ្រាន់តែគេងចំហៀងហើយវាដោយកោងនៅពេលអ្នកគេងនៅលើគ្រែ។
  • វាជួយកាត់បន្ថយការដេកស្រម៉ុក។ ការដេកនៅផ្ងារធ្វើឱ្យអណ្តាតនិងក្រអូមមាត់របស់អ្នកមិនជាប់នៅខាងក្រោយបំពង់កដែលធ្វើឱ្យអ្នកស្រម៉ុក។ ការគេងចំហៀងរបស់អ្នកអាចជួយការពារបញ្ហាស្រម៉ុកនេះ។
  • វាធ្វើឱ្យឈាមរត់ស្រួល ជុំវិញខ្លួនរបស់យើង។

២. ការគេងចំហៀង

  • ការគេងចំហៀងបណ្តាលឱ្យឈឺស្មានិងត្រគាកប្រសិនបើអ្នកមានពូកមិនល្អឬប្រសិនបើអ្នកមានរបួសនៅក្នុងសាច់ដុំឬសន្លាក់។
  • វាធ្វើឱ្យស្នាមជ្រួញខ្លាំងនិងហើមភ្នែកនៅពេលក្រោកពីដំណេក។ នៅពេលមុខរបស់អ្នកសង្កត់ជាមួយខ្នើយ ដែលធ្វើឱ្យមុខនិងភ្នែករបស់យើងហើម ហើយក៍បណ្ដាលឱ្យស្បែកជ្រួញផងដែរ។
  • វាធ្វើឱ្យសុដន់របស់អ្នកខូចទ្រង់ទ្រាយនៅពេលដែលគេងសង្កត់តែមួយចំហៀងដោយគ្មានការជួយគាំទ្រ។

៣. តើអ្នកត្រូវផ្លាស់ប្ដូរអ្វីខ្លះដើម្បីគេងឱ្យបានស្កប់ស្កល់

  • ខ្នើយរបស់អ្នកគួរតែមិនទន់ពេកហើយគេងឱ្យត្រង់ឆ្អឹងខ្នង។
  • អ្នកត្រូវគេងកុំឱ្យគេងមានចន្លោះរវាងកនិងពូករបស់អ្នកហើយដាក់ករបស់អ្នកឱ្យស្មើរជាមួយខ្នើយ។
  • ប្រសិនបើអ្នកមានការឈឺចាប់ស្មា អ្នកគួរគេងដោយដាក់ខ្នើយនៅពីមុខហើយដាក់ដៃរបស់អ្នកនៅលើវា។ ការធ្វើបែបនេះនឹងជួយអ្នកឱ្យបន្ថយការឈឺចាប់។

  • ដើម្បីបងា្ករឬបំបាត់ការឈឺចាប់ត្រគាកដែលមានស្រាប់សូមព្យាយាមដាក់ខ្នើយគៀបជាមួយជង្គង់របស់អ្នក។
  • ដើម្បីកុំឱ្យសុដន់របស់អ្នកខូចទ្រង់ទ្រាយអ្នកត្រូវដាក់ខ្នើយតូចមួយនៅពីក្រោមសុដន់របស់អ្នក ដូច្នេះវាមិនធ្វើឱ្យសុដន់របស់អ្នកយា។

  • ប្រសិនបើអ្នកក្រោកពីដំណេកនៅពេលព្រឹកជាមួយនឹងមុខហើម ភ្នែកហើមនិងស្នាមជ្រួញ អ្នកគួរតែផ្លាស់ការដេករបស់អ្នក។ នៅពេលអ្នកគេងផ្ងារអាចការពារមុខរបស់អ្នកមិនឱ្យមានសម្ពាធជាមួយខ្នើយ។
  • ការគេងលើពូកដែលល្អវាជាចំនុចសំខាន់បំផុតក្នុងការគេងឱ្យបានលក់ស្រួល។ ប្រសិនបើអ្នកចូលចិត្តគេងចំហៀង ត្រូវជ្រើសរើសពូកដែលមានដែលទន់ មិនធ្វើឱ្យស្មានិងត្រគាករបស់អ្នកឈឺចាប់។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide