kalib9

រឿងមិនគួរឱ្យជឿដែលអ្នកចូលចិត្តផឹកកាហ្វេទាំងអស់ចង់ដឹង

ប្រសិនបើអ្នកផឹកកាហ្វេជារៀងរាល់ព្រឹកអ្នកគឺជាអ្នកផឹកកាហ្វេមួយក្នុងចំណោមមនុស្សដែលចូលចិត្តកាហ្វេរាប់ពាន់លាននៅជុំវិញពិភពលោក។ កាហ្វេជាង ២.២៥ កោដិកាហ្វេត្រូវបានគេផឹករាល់ថ្ងៃដែលបង្ហាញថាវាពេញនិយម។ តើអ្នកដឹងអ្វីខ្លះអំពីភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនមួយនេះ?

១. គ្មានភេសជ្ជៈអ្វីខ្លាំងដូចកាហ្វេនោះទេ

ដូចដែលយើងបានដឹងហើយថាគ្មានភេសជ្ជៈអ្វីខ្លាំងដូចកាហ្វេនោះទេ។ វាមិនអាចវាយតម្លៃពីកំលាំងកាហ្វេបាននោះទេ។ កាហ្វេត្រូវបានវាយតម្លៃដោយប៉ារ៉ាម៉ែត្រផ្សេងៗគ្នាជាច្រើន។

២. ពេលដែលល្អសម្រាប់ផឹកកាហ្វេ

ប្រសិនបើអ្នកផឹកកាហ្វេដើម្បីមានអារម្មណ៍ស្រស់ថ្លាអ្នកត្រូវជ្រើសរើសពេលវេលាត្រឹមត្រូវ។ អ្នកអាចកំណត់ពេលវេលាដោយកម្រិត cortisol នៅក្នុងរាងកាយរបស់អ្នក។ មនុស្សភាគច្រើនមានកម្រិតកម្រិត cortisol ខ្ពស់ចន្លោះម៉ោង ៨ ព្រឹកដល់ ៩ ព្រឹក ហើយមនុស្សខ្លះនៅចន្លោះពីម៉ោង ១២ ដល់ម៉ោង ១ រសៀល។ ហើយចុងក្រោយនោះគឺចាប់ពីម៉ោង ៥:៣០ ល្ងាច – ៦:៣០ ល្ងាច។ វាល្អប្រសើរបើអ្នកផឹកកាហ្វេបន្ទាប់ពីមានអារម្មណ៍អស់កំលាំង។ ជាចុងក្រោយវាមិនត្រូវបានគេណែនាំឱ្យផឹកកាហ្វេម្តងទៀតនោះទេ ប្រសិនបើអ្នកចង់គេងលក់នៅពេលយប់។

៣. វាមានអន្តរកម្មជាមួយនឹងថ្នាំ

អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់បានរកឃើញថាអន្តរកម្មរវាងជាតិកាហ្វេអ៊ីននិងថ្នាំបំបាត់ការឈឺចាប់បង្កើនឥទ្ធិពលរបស់វា។

៤. អំឡុងពេលរបស់កាហ្ចេមានឥទ្ធិពល

ប្រសិនបើអ្នកផឹកកាហ្វេមួយពែងនៅម៉ោង ៩ ព្រឹក ត្រឹមម៉ោង១ រសៀលវានឹងមានកាហ្វេតែ ១០០ មីលីក្រាមប៉ុណ្ណោះនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកផឹកវាបន្ទាប់ពីម៉ោង ៣ រសៀលវាអាចជួយអ្នកមានអារម្មណ៍ស្រស់រហូតដល់ពេលយប់។

៥. កាហ្វេម៉ត់មានអាយុត្រឹមរយៈពេល ១៥នាទី

ប្រសិនបើអ្នកកិនក្រាប់កាហ្វេស្រស់ ចូរកុំទុកវាតែចោលប៉ុន្តែអ្នកគួរតែយកវាមកឆុងផឹកវាក្នុងរយៈពេល ១៥ នាទីបន្ទាប់ពីកិនរួច។ បើលើសពី ១៥នាទីវាបាត់បង់រសជាតិរបស់វា ហើយផ្លាស់ប្ដូររសជាតិ ។

៦. ការដាំដុះរបស់កាហ្វេ

ដើម្បីផលិតកាហ្វេបាន ០.៩ គីឡូអ្នកត្រូវការប្រមូលផល ២ ដើម។ ដើមកាហ្វេមួយដុះលូតលាស់ប្រហែល ៣ ឆ្នាំមុនពេលដែលអ្នកអាចប្រមូលផលបាន។

៧. កាហ្វេមានឥទ្ធិពលលើការហាត់កីឡា

ជាតិកាហ្វេអ៊ីនបង្កើនកម្រិត អាដ្រេណាលីណ នៅក្នុងខ្លួននិងបញ្ចេញអាស៊ីតខ្លាញ់ពីជាលិកា ដែលនាំទៅដល់លទ្ធផលល្អបំផុតចំពោះអ្នកដែលផឹកកាហ្វេមុនពេលហ្វឹកហាត់ឬហាត់កីឡា។

៨. កាហ្វេធ្លាប់ជាម្ហូបអាហារ

ដោយសារតែកាហ្វេត្រូវបានផលិតចេញពីផ្លែឈើវាគ្មានអ្វីប្លែកទេដែលវាមិនត្រូវបានគេយកវាធ្វើជាភេសជ្ជៈនៅឡើយទេ។ ពួកគេចង់បង្កើតជាមូលហើយយកវាមកញ៉ាំដើម្បីទទួលថាមពល។

៩. ការធ្វើកាហ្វេ

មនុស្សជាច្រើនគិតថាកាហ្វេកាន់តែខ្មៅនោះជាតិកាហ្វេអីុនកាន់តែច្រើន។ ប៉ុន្តែការទទួលទានកាហ្វេមិនមានឥទ្ធិពលលើបរិមាណជាតិកាហ្វេអ៊ីននៅក្នុងនោះទេ ហើយវាមានកម្រិតនៅដដែល។

១០. ការផឹកកាហ្វេច្រើនពេលធ្វើឱ្យឡើងទម្ងន់

កាហ្វេមានអ័រម៉ូន Cortisol ដែលធ្វើឱ្យអ្នកឃ្លាននិងស្ករកាន់តែច្រើន។ ម្យ៉ាងទៀតជាតិកាហ្វេអ៊ីនបង្អាក់ការគេងរបស់យើងដូច្នេះនៅថ្ងៃបន្ទាប់ទៀតអ្នកអាចមានអារម្មណ៍ថាមិនសូវមានកំលាំងនិងពិបាកក្នុងការញ៉ាំចំណីអាហារផ្សេងៗ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide