kalib9

រឿងដែលអ្នកមិនគួរធ្វើនិងគួរធ្វើជាមួយការវាអក្សរជាមួយក្ដារចុច

តើអ្នកមានធ្លាប់ស្ពឹកក្នុងម្រាមដៃនិងម្រាមលែងចង់ធ្វើការ? វាអាចជាសញ្ញាដំបូងបំផុតនៃរោគសញ្ញារបស់ការឈឺសន្លាក់ដៃ ដែលមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់កុំព្យូទ័រជាច្រើននាក់។ បើសិនអ្នកបណ្ដែតបណ្ដោយជាមួយបញ្ហាមួយនេះនោះទេ ដូច្នេះហើយទើបយើងគួរតែការពារកុំឱ្យវាកើតឡើង។

តើអ្វីដែលជាការឈឺកដៃ?

ជម្ងឺសន្លាក់ឆ្អឹងដឺត្រវបានគេដឹងថាវាកើតមកពីការបង្ហាប់សរសៃប្រសាទកណ្តាល។ រោគសញ្ញាដំបូងដែលកើតមានគឺស្ពឹកនិងរលាកនៅដៃនិងកដៃនៅពេលយប់។ ពេលខ្លះមានអាការរោគកាន់តែធ្ងន់ធ្ងរនៅពេលថ្ងៃ។ ហើយអ្វីដែលយើងត្រូវធ្វើនោះគឺការការពារទុកមុន។

១. មានការសម្រាកឱ្យបានញឹកញ៉ាប់

ការងារដែលអ្នកត្រូវប្រើដៃនិងកដៃយូរអាចមានផលប៉ះពាល់អវិជ្ជមាន លើសន្លាក់ដៃ។ ដៃរបស់អ្នកត្រូវការការសម្រាកឱ្យបានទៀងទាត់នៅពេលអ្នកកពុងធ្វើការ។ កំណត់ការសម្រាកជារៀងរាល់ ២ទៅ៣ ម៉ោងនិងធ្វើលំហាត់ប្រាណបន្តិចបន្តួចផងដែរ។

២. ដាក់ដៃរបស់អ្នកឱ្យត្រង់នៅពេលកំពុងធ្វើការ

ការសិក្សាមួយបានបញ្ជាក់ថាមានទំនាក់ទំនងវិជ្ជមានរវាងឥរិយាបថនៃកដៃនិងបាតដៃរបស់អ្នក។ តម្រូវកៅអីរបស់អ្នកដូច្នេះកំភួនដៃរបស់អ្នកកុំឱ្យប៉ះជាមួយក្ដារចុច។ ដាក់ដៃរបស់អ្នកឱ្យត្រង់ ហើយកុំឱ្យកដៃរបស់អ្នកបត់។

៣. ពាក់បង់ការពារកដៃ

ការពាក់បង់ដើម្បីជួយការពារកដៃរបស់អ្នក។ វាមានសារៈសំខាន់ក្នុងការពាក់វា ប្រសិនបើអ្នកវាយក្ដារចុចយូរ។ វាពិតជាពិតបាកក្នុងការក្នុងការដាក់ដៃរបស់អ្នក ប៉ុន្តែការពាក់បង់ការពារដៃអាចជួយបាន។

៤. ធ្វើលំហាត់ដៃរបស់អ្នក

ការធ្វើលំហាត់ដៃរបស់អ្នកគឺសំខាន់ដោយសារអ្នកអាចជួយពង្រឹងសសៃនៅជុំវិញកដៃ។ ព្យាយាមរួមបញ្ចូលការកាច់ដៃរបស់អ្នកនៅពេលដែលអ្នកធ្វើការយូរម៉ោង។

៥. អង្គុយឱ្យបានត្រឹមត្រូវ

ដើម្បីអង្គុយឱ្យបានត្រឹមត្រូវនៅពេលកំពុងធ្វើការមិនមែនត្រឹមតែខ្នងរបស់អ្នកនោះទេ។ យើងត្រូវអង្គុយដាក់ខ្នងឱ្យត្រង់ ដែលដាក់ជើងរបស់អ្នកឱ្យត្រង់។

៦. យកទឹកកកមកស្អំកដៃ

ទឹកកកត្រូវបានគេស្គាល់ថាជួយបន្ថយការឈឺចាប់ក្នុងកដៃនិងដៃរបស់អ្នក។ ដាក់ទឹកកកលើកដៃរបស់អ្នកឬត្រាំវារយៈពេល ពី៥ទៅ១០ នាទី។ វិធីសាស្រ្តនេះនឹងធ្វើឱ្យការឈឺចាប់បាត់បង់ទៅ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide