kalib9

មិនថាជាប្រុស ឬ ស្រីទេ គឺសុទ្ធតែប្រាថ្នាក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ នៅក្នុងជីវិតគូ

អ្នកណាៗ មិនថាជាប្រុស ឬ ស្រីទេ គឺសុទ្ធតែប្រាថ្នាក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ នៅក្នុងជីវិតគូ តែសួរថា តើមានមនុស្សប៉ុន្មាននាក់ ដែលព្រមនៅតស៊ូ ក្ដៅត្រជាក់ លំបាក វេទនាជាមួយគ្នារហូតដល់ជរាស្លាប់រៀងខ្លួននោះ គឺមិនងាយទេ មនុស្សខ្លះនៅតស៊ូតែពេលងប់ងល់ ពេលឈាមរាវ។

ស្រលាញ់មួយឆាវៗតែប៉ុណ្ណោះ ក៏មានអ្នកខ្លះ តាមស្រឡាញ់គ្នារាប់ឆ្នាំ ជាសង្សារមិនអី តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា ព្រោះតែរស់នៅមិនចុះសម្រុង ព្រោះរស់នៅ ទទួលយកគ្នាមិនបាន។

ត្រូវចាំថា ជីវិតប្តីប្រពន្ធ វាមិនងាយដូចការគិតរបស់យើងទេ រយៈពេលច្រើនឆ្នាំជាសង្សារ មិនប្រាកដថា អាចក្លាយជាប្ដីប្រពន្ធរស់នៅចុះសម្រុងគ្នាមួយជីវិតឡើយ តែបើអ្នកចង់បានគ្រួសារកក់ក្ដៅពិតប្រាកដ សូមកុំចុះចាញ់ កុំរាថយ មានអ្វីក៏ដោយត្រូវអត់ធ្មត់ ជំនះ តស៊ូ ជាមួយគ្នាឱ្យបានយូរអង្វែង កុំខឹងឈ្លោះ ខឹងឈ្លោះ ក៏ចង់តែលែងគ្នាឱ្យសោះ។

ក្ដីសុខ សុភមង្គល ឬ ក្ដៅក្រហាយ គឺវាកើតឡើងព្រោះអ្នកទាំងពីរ មិនមែនអ្នកដទៃឡើយ។

អត្ថបទដោយ៖ បញ្ញា រ័ត្ន Panha ROTH