kalib9

រឿង ៥យ៉ាង ដែលមហាសេដ្ឋីធ្វើ តែមនុស្សភាគច្រើនមិនធ្វើ

លោក Timothy Sykes ជាសហគ្រិន និង អ្នកវិនិយោគ របស់អាមេរិក គោលបំណងមួយ នៃគោលបំណងសំខាន់ៗ នៃជីវិតរបស់គាត់ គឺ បង្រៀនមនុស្សឱ្យទទួលបានជោគជ័យក្នុងជីវិត។ ប៉ុន្តែនិយមន័យនៃភាពជោគជ័យ គឺខុសពីគ្នា ពីមនុស្សម្នាក់ៗ។ មនុស្សភាគច្រើន នឹងកំណត់មនុស្ស ដែលទទួលបានជោគជ័យថា ជាមហាសេដ្ឋី ឬ មនុស្សដែលមិនមានបញ្ហាហិរញ្ញវត្ថុ។ ដូច្នេះបេីយេីងចង់ទទួលបាន ភាពជោគជ័យ ឬ មហាសេដ្ឋី យើងត្រូវរៀនពីឥរិយាបថរបស់ពួកគេ។ ព្យាយាមរៀន របៀប គន្លឹះ ពីពួកគេ ដេីម្បីយកមកអនុវត្ត។

ហើយថ្ងៃនេះគាត់ នឹងចែករំលែកនូវអ្វី ដែលគាត់បានរៀន ពីមហាសេដ្ឋីជាច្រើន។ មិនថាស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ស្ថិតនៅចំនុតណាទេ នៅសព្វថ្ងៃនេះទេ សង្ឃឹមថាគន្លឹះទាំងនេះនឹងជួយអ្នក។

១. មហាសេដ្ឋីធ្វើការមិនខ្លាចហត់

មហាសេដ្ឋីធ្វើការមិនខ្លាចហត់

មានមនុស្សជាច្រើន គិតថា ការឈ្នះឆ្នោត គឺជា សំបុត្រមួយ ដែលជួយពួកគេ ទទួលបានជោគជ័យ ប៉ុន្តែខ្ញុំមានដំណឹងអាក្រក់សម្រាប់អ្នក។ អ្នកឈ្នះឆ្នោត ជិត ៩០% បានធ្លាក់ខ្លួនមកស្ថានភាពដេីមវិញ ក្នុងរយៈពេលប្រាំឆ្នាំ ឬ តិចជាងនេះ។

មហាសេដ្ឋីដឹងថា មិនមានផ្លូវកាត់ ដើម្បីជោគជ័យនោះទេ។ មានតែការខិតខំប្រឹងប្រែងធ្វើការ ឥតឈប់ឈរ នៃគោលដៅមួយ។

លោក Sykes បាននិយាយថា “ខ្ញុំនឹងមិនអាច ឈរនៅចំណុចនេះបានទេ ប្រសិនបេី ខ្ញុំមិនប្រឹងប្រែងធ្វេីការ។ ខ្ញុំមិនមានគ្រូបង្រៀនទេ នៅពេលខ្ញុំចាប់ផ្តើម ទិញលក់ ភាគហ៊ុននៅវិទ្យាល័យ។ វាគឺអាស្រ័យលើខ្ញុំ ក្នុងការដាក់ពេលវេលាតាមដែលត្រូវការ ដើម្បីទទួលបានជោគជ័យ។ មានពេលច្រើនណាស់ ដែលខ្ញុំអាចចេញទៅក្រៅ ជាមួយមិត្តភក្តិ ឬ លេងហ្គេមវីដេអូ ប៉ុន្តែ ខ្ញុំត្រូវអង្គុយនៅពីមុខកុំព្យូទ័រ ដេីម្បីសិក្សា តារាងភាគហ៊ុន។ ប៉ុន្តែខ្ញុំបានធ្វើវា។ ខ្ញុំបានដាក់អាទិភាពការងារនេះ ព្រោះខ្ញុំដឹងថាលទ្ធផល នឹងមានតំលៃ។ ខ្ញុំរស់នៅក្នុងជីវិត នៃក្តីសុបិន្តរបស់ខ្ញុំ ព្រោះខ្ញុំមិនខ្លាចធ្វើការលំបាកនោះទេ។

២. មហាសេដ្ឋីផ្តោតអ្វីមួយយ៉ាងខ្លាំង

យេីងអាចនិយាយបានថា មិនមែនគ្រាន់តែធ្វើការយ៉ាងលំបាកនោះទេ អ្នកត្រូវតែ ធ្វើការយ៉ាងលំបាក លើរឿងត្រឹមត្រូវ។

តើអ្នកធ្លាប់ស្គាល់នរណាម្នាក់ ដែលលោតចេញពីគំនិតមួយ តំលៃលានដុល្លារ ទៅអ្វីផ្សេងមួយទៀតទេ? យើងទាំងអស់គ្នាចង់ក្លាយជាអ្នកមាន ប៉ុន្តែមនុស្សដែល មិនជ្រើសរើសផ្លូវមួយដើម្បីផ្តោតលើវា ជាធម្មតាតែងតែបរាជ័យ។ វាជាមនុស្សដែលត្រូវ លះបង់ខ្លួនឯង ដើម្បីការខិតខំប្រឹងប្រែង ដេីម្បីជំនះរាល់ឧបសគ្គ ទោះក្តីសុបិន្តនោះជា ការជួញដូរហ៊ុន បង្កេីតក្រុមហ៊ុន ឬ អ្វីផ្សេងទៀត។

៣. មហាសេដ្ឋីដឹងពីរបៀបដើម្បីគ្រប់គ្រងហានិភ័យ

មហាសេដ្ឋីដឹងពីរបៀបដើម្បីគ្រប់គ្រងហានិភ័យ

ខ្ញុំគិតថា ការលេងភាគហ៊ុន គឺ ជាវិធីល្អបំផុតមួយ ដើម្បីកសាងនូវជំហរហិរញ្ញវត្ថុរឹងមាំ ប្រសិនបើអ្នកចេះគ្រប់គ្រងហានិភ័យ។

ហានិភ័យ គឺ ជាអ្វីដែលអ្នកត្រូវប្រយ័ត្ន។ ខ្ញុំមិនមានន័យថា អ្នកមិនគួរប្រឈម នឹង ហានិភ័យនោះទេ ទោះជាយ៉ាងណា អ្នកគួរគណនា ហានិភ័យទាំងអស់ ដោយប្រុងប្រយ័ត្ន មុនពេលដែលអ្នកប្រឈមមុខនឹងវា។ ដូចជាការ លេងភាគហ៊ុន អ្នកត្រូវគណនា ហានិភ័យ និង ប្រាក់ចំណេញ ឱ្យបានច្បាស់លាស់មុននឹង ធ្វេីការវិនិយោគ ដោយប្រៀបធៀប ហានិភ័យ និង ប្រាក់ចំណេញ។

អ្នកអាចអនុវត្ត របៀបនៃការគិតនេះ ទៅនឹងអ្វីទាំងអស់ នៅក្នុងជីវិតរបស់អ្នក។ បើសិនបេីមាន ហានិភ័យច្រើនជាងការចំណេញ សូមនៅឱ្យឆ្ងាយ។ ផ្ទុយទៅវិញ ប្រសិនបើអាច ចំនេញ ច្រេីនជាង ហានិភ័យ អ្នកអាចពិចារណាឱកាសដ៏អស្ចារ្យ ដែលអ្នកគួរធ្វើ។

៤. មហាសេដ្ឋីមានចិត្ដទូលាយ

ខ្ញុំសូមណែនាំ ឱ្យអ្នកព្យាយាមសិក្សា ពីសេដ្ឋីដែលមានចិត្ដទូលាយ ដូចជា Bill Gates, Warren Buffett, Carl Icahn និង Ken Langore។ ការផ្តល់លុយអាច មានអារម្មណ៍ថាល្អជា រកលុយ។

Sykes បាននិយាយថា “កាលពីពេលថ្មីៗនេះ ខ្ញុំបានចាប់ផ្តើម មូលនិធិសប្បុរសធម៌របស់ខ្ញុំ ដើម្បីផ្តល់ទឹកប្រាក់ចំនួន ២ លានដុល្លារដល់សហគមន៍របស់ខ្ញុំ ហើយខ្ញុំត្រូវចង់ប្រាប់អ្នកថា វាពិតមានអារម្មណ៍អស្ចារ្យណាស់។”

៥. មហាសេដ្ឋីមិនដែលឈប់រៀនទេ

មហាសេដ្ឋីមិនដែលឈប់រៀនទេ

នេះគឺសំខាន់ណាស់ មហាសេដ្ឋីចូលចិត្តរៀនអ្វីថ្មី ពួកគេតែងតែស្វែងរកវិធី ដើម្បីបង្កើនជំនាញរបស់ពួកគេ និង អភិវឌ្ឍសក្តានុពលរបស់ពួកគេ។ ពួកគេ អានសៀវភៅ មើលភាពយន្តឯកសារ រៀនពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និង និយាយជាមួយអ្នកដទៃ ដែលអាចផ្តល់ព័ត៌មានបន្ថែមដល់ពួកគេ។ មហាសេដ្ឋី ដឹងថាចំណេះដឹង គឺជាអំណាច ពួកគេមិនដែលឈប់រៀនទេ។

មិនថាអ្នកកំពុងឈរនៅចំនុចណាទេ អ្នកអាចអនុវត្តគន្លឹះទាំងនេះ ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ លទ្ធផលនឹងពិតជាមានប្រយោជន៍ខ្លាំងណាស់ ខ្ញុំចង់ឱ្យអ្នកមានសំណាង នោះគឺជាសេដ្ឋី!

ប្រភព: entrepreneur.com